‪#‎បច្ចេកទេសដាំខ្ញីក្នុងការុង‬

‪#‎បច្ចេកទេសដាំខ្ញីក្នុងការុង‬
- ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ
- មើមពូជខ្ញី
- ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។
* វិធីដាំ៖
- បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន
- ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់៣តឹក
- យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល
ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។
* ការថែទាំ៖
- ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង
- ធ្វើការសំអាតស្មៅចេញ
- អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផលបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
> អ្នកទាំងអស់គ្នាអាចស្វែងរកអត្ថបទស្តីអំពីកសិកម្ម និងសុខភាពផ្សេងៗនៅក្នុងវេបសាយ sophalleth.blogspot.com បានផងដែរ។

https://scontent.fbkk7-1.fna.fbcdn.net/v/t1.0-9/
https://scontent.fbkk7-1.fna.fbcdn.net/v/t1.0-9/

ไม่มีความคิดเห็น:

แสดงความคิดเห็น