ជំងឺឆ្នូតបៃតងចាស់
មីក្រុបបង្កឈ្មោះ Pseudomonas setariae សញ្ញាណជំងឺមុនដំបូង គឺការចេញស្នាមឆ្នូតបណ្ដោយៗពណ៌បៃតងចាស់ ។ ស្នាមឆ្នូតទាំងនេះហាក់បីដូចជាបានត្រូវយកទៅជ្រលក់ក្នុងទឹកនៅជិតគល់ស្រទបស្លឹកនៃសំណាបស្រូវ (រូបទី៦៧) ។ នៅក្នុងលក្ខខណ្ឌសើម សញ្ញាណនៃការខូចខាតឡើងពេញស្រទបស្លឹក ហើយឆ្លងរាលទៅលើស្លឹកថែមទៀត និងប្រែទៅជាពណ៌ត្នោតស្រគាំ ។ ជាធម្មតាសញ្ញាណនៃការខូចខាតនេះនឹងមានបណ្ដោយពី៣ស.ម ទៅ១០ស.ម និង០,៥ម.ម ទៅ១ម.ម ជួនកាលជួបមុខគ្នាបង្កើតចេញជាឆ្នូតមួយដែលមានទទឹងរាងធំបន្តិច ។ បើការបង្កជំងឺនោះមានលក្ខណៈស្រាល សំណាបដុះលូតលាស់ដែរ ប៉ុន្តែក៏នៅតែមានលក្ខណៈខូចខាតគួរឲ្យចាប់អារម្មណ៍ (រូបទី៦៨) ។ ការបង្កជម្ងឺដែលមានលក្ខណៈធ្ងន់ធ្ងរបណ្ដាលឲ្យសំណាបតឿក្រិន ហើយងាប់តែម្ដង ។
ការបំផ្លាញស្លឹកដែលនៅខ្ចីពុំទាន់លានៅឡើយនោះ គេហៅថាជំងឺរលួយពន្លក ។ ប្រសិនបើការបង្កជំងឺកើតមានឡើងនៅក្នុងដំណាក់កាលនេះ ដើមស្រូវក៏អាចងាប់នៅក្នុងពេលនោះបានដែរ ។ ការរាតត្បាតច្រើនកើតមានញឹកញាប់នៅលើដើមស្រូវដែលចាស់ ហើយវាក៏អាចចេញរាតត្បាតដល់ខ្នែងស្រូវដុះថ្មីថែមទៀតដែរ ។

ไม่มีความคิดเห็น:
แสดงความคิดเห็น