ជំងឺរលាកដោយបាក់តេរី

ជំងឺរលាកដោយបាក់តេរី

១.ជំងឺ​រលាក​ដោយ​បាក់តេរី (Bacterial leaf blight)

មីក្រុប​បង្ក​គឺ Xanthomonas campestris pv. oryzae (X. oryzae) (រូបទី​៦០) ។ សញ្ញា​នៃ​ការ​ខូចខាត​គឺ​លេច​ឡើង​ជា​បន្ទះ​វែងៗ​លាយ​ជាមួយ​ស្នាម​ជាំ​ដោយ​ទឹក​ពណ៌​លឿង​ទៅ​ស​នៅ​លើ​គែម​តួ​ស្លឹក​ស្រូវ ចំណុច​សញ្ញាណ​នេះ​អាច​កើត​មាន​ឡើង​នៅ​លើ​គែម​ស្លឹក​ម្ខាង ឬ​ទាំង​សងខាង ឬ​ក៏​កើត​ឡើង​នៅ​កន្លែង​ណា​មួយ​នៃ​ស្លឹក​របួស ហើយ​បន្ទាប់​មក​វា​ក៏​រាលដាល​ពេញ​ស្លឹក​ទាំងមូល (រូប​ទី​៦១) ។ ចំពោះ​ពូជ​ស្រូវ​ដែល​ឆាប់​ទទួល​ជំងឺ​ សញ្ញាណ​នៃ​ការ​ខូចខាត​នោះ​អាច​រាលដាល​ទៅ​ដល់​គល់​នៃ​ស្រទប​ស្លឹក​ទៀត ។
ជម្ងឺ​រលាក​ដោយ​បាក់តេរី (Bacterial leaf blight)
បាក់តេរី​ប្រភេទ​នេះ​ចូល​រាតត្បាត​ដល់​ប្រព័ន្ធ​សរសៃ​ដើម​ស្រូវ​នៅ​ពេល​ស្ទូង គឺ​នៅ​ពេល​ដែល​ដើម​ស្រូវ​ទាំង​នោះ​ត្រូវ​ចាប់​ដក ហើយ​ឫស​វា​ត្រូវ​ដាច់​ ឬ​ស្លឹក​មាន​របួស ។
នៅ​ពេល​ដែល​បាក់តេរី​ចូល​រាតត្បាត​ដល់​ដើម​ស្រូវ​តាម​រយៈ​ឫស​របស់​វា​ ឬ​តាម​គល់​របស់​វា ដើម​ស្រូវ​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​សញ្ញា​ជំងឺ​មួយ​បែប​ដែល​ប្រហាក់​ប្រហែល​នឹង​សញ្ញា​ជំងឺ​របស់​ក្រេសិក​ដែរ (រូប​ទី​៦២) ។ ស្លឹក​ ឬ​ដើម​ស្រូវ​ទាំង​មូល​ត្រូវ​ស្រពោន​នៅ​ក្នុង​ដំណាក់កាល​សំណាប​រហូត​ដល់​បែក​គុម្ព​ដំបូង ។ ជួនកាល​ស្លឹក​ស្រូវ​ដែល​ងាយ​ទទួល​ជំងឺ​ប្រែ​ក្លាយ​ទៅ​ជា​ពណ៌​លឿង​ព្រលែត ។ ស្លឹក​ចាស់ៗ​ជាង​គេ​ ហាក់​បី​ដូចជា​នៅ​ពណ៌​បៃតង ហើយ​មាន​សភាព​ធម្មតា រីឯ​ស្លឹក​ខ្ចីៗ​ជាង​គេ​ ចេញ​ពណ៌​លឿង​ព្រលែត ឬ​លឿង ឬ​ឆ្នូត​លឿង‑បៃតង ។
ប្រភព​ចម្លង​នៃ​ជំងឺ​បាក់តេរី​ឆ្លង​តាម​រយៈ​ចំបើង ជញ្ជ្រាំង ស្រូវ​ដុះ​សារ និង​គ្រាប់​ដែល​ផ្ទុក​ជំងឺ​នេះ ឬ​តាម​រយៈ​រុក្ខជាតិ​ជម្រក​របស់​វា ។ ជំងឺ​បាក់តេរី​នេះ​ឆ្លង​រាលដាល​ឡើង​តាម​ទឹក​សន្សើម ទឹក​បញ្ចូល​ស្រែ ទឹកភ្លៀង ទឹក​ជំនន់ និង​ខ្យល់​បក់​បោក​ខ្លាំង ។ កោសិកា​បាក់តេរី​កកើត​នៅ​ពេល​ព្រឹកៗ​ជា​ដំណក់​ទឹក​តូចៗ​ជា​ច្រើន​ដែល​រាយ​ពាស​ពេញ​ផ្ទៃ​ស្លឹក ហើយ​ជាប់​ស្អិត​នៅ​លើ​ផ្ទៃ​ស្លឹក​នៃ​រុក្ខជាតិ​ជម្រក (រូបទី​៦៣) ។ សំណើម​នៅ​លើ​ផ្ទៃ​ស្លឹក​ធ្វើ​ឲ្យ​ដំណក់​ទឹក​តូចៗ​នោះ​រលាយ ជាហេតុ​ធ្វើ​ឲ្យ​កោសិកា​បាក់តេរី​អាច​រាលដាល​បាន​ដោយ​សេរី ។
ការ​ដាក់​ជី​អាសូត​ច្រើន​រឹតតែ​ជួយ​ធ្វើ​ឲ្យ​ជំងឺ​បាក់តេរី​កាន់​តែ​រាត​ត្បាត​ច្រើន​ថែម​ឡើង​ទៀត ហើយ​ជាពិសេស​កន្លែង​ដែល​គេ​ដាំ​ពូជ​ស្រូវ​ឆាប់​ទទួល​ជំងឺ​នេះ ។
ជម្ងឺ​រលាក​ដោយ​បាក់តេរី (Bacterial leaf blight)

ไม่มีความคิดเห็น:

แสดงความคิดเห็น