បច្ចេកទេសដាំដុះខ្ទឹមស
ស្ថានភាពទូទៅក្នុងការដាំខ្ទឹមស
ដំណាំប្រភេទនេះត្រូវបានគេដាំដុះជាយូរយាណាស់មកហើយ និងត្រូវបានអ្នកប្រើសម្រាប់បរិភោគជាដើមស្រស់ និងបរិភោគមើមទុំ ជាគ្រឿងទេស។
វាមានដើមរលាង ជាស្រទាប់ដែលគេហៅថា ស្រទាប់នៃទងស្លឹក ស្លឹកពណ៍បែតងចាស់ ហើយសំប៉ែត ពូជខ្លះស្លឹកមូល ខ្លះទៀតស្លឹកសំប៉ែតធំហើយវែង គេចូលចិត្តបរិភោគដើមស្រស់ដែលគេហៅថា ខ្ទឹមស្រឹង ឬគល់ខ្ទឹម។
កត្តាបរិស្ថានសម្រាន់ៗមានៈដែលជះឥទ្ខិពលយ៉ាងខ្លាំងទៅលើការដាំដុះដំណាំខ្ទឹមស។
១- កត្តាដី៖ ដំណាំខ្ទឹមសអាចដុះលូតលាស់បានលើដីច្រើច្រើប្រភេទ ប៉ុន្តែអាចមានបញ្ហាខ្លះៗលើដីដែលមានភាគរយឥដ្ឋខ្ពស់ និងប្រភេទដីខ្សាច់គ្មានជីជាតិ។ ដីដែលឆ្លើយតបទៅនឹងដំណាំប្រភេទនេះ គឺជាប្រភេទដីល្បប់ល្បាយខ្សាច់ ដីល្បប់តាមមាត់ទន្លេ។ ចំពោះដីដែលមាន pH ពី៥ ទៅ៧ បានជះឥទិ្ឋពលខុសគ្នាបន្តិចបន្តួច ទៅលើការលូតលាស់ និងទិន្នផលនៃខ្ទឹមស។
២- អំពីអាកាសធាតុ៖ នៅក្នុងដំនាក់កាលលូតលាស់ ដំណាំនេះត្រូវការ សីតុណ្ហភាពមួយជាជាក់លាក់ និងសំណើមបរិយាកាសខ្ពស់ រហូតដល់ខ្ទឹមបង្កើតមើម។
ក្រោយពីមើមពេញលក្ខណៈហើយ វាត្រូវការអាកាសធាតុក្តៅបង្គួរ ហើយសំណើមបរិយាកាសស្ងួត។
ការជ្រើសរើសពូជខ្ទឹមស
ការជ្រើសរើសពូជខ្ទឹមសសម្រាប់យមមកដាំដុះ គឺជាពូជដែលលូតលាស់ឆាប់ អាយុកាលលូតលាស់ខ្លី មើមទុំល្អ គេមិនដាំដោយគ្រាប់ឡើយ។ មើមដែលត្រូវយកមកដាំ គឺឆ្លងកាត់ការសម្រាករយះពេល៤ទៅ៥ខែ ក្នុងលក្ខខណ្ឌធម្មតា។ ពូជខ្ទឹមសដែលគេសម្គាល់បានថា ពូជស្រាល មធ្យំ ឬពូជធ្ងន់នោះ គឺគេសម្គាល់ដោយក្លែប នៃមើមរបស់វា ដែលគេហៅថាកំពិស។
ពូជស្រាល៖ មើមរបស់វាមានក្លែប ឬកំពិសផ្នែកខាងក្រៅធំខាងក្នុងតូចគ្មានជួរទេមានអាយុ៩០ ថ្ងៃជាពូជក្នុងស្រុក។
ពូជ មធ្យម៖ មើមរបស់វាខ្លី ក្លែបខាងក្នុង និងខាងក្រៅធំ ប្រហែលគ្នា តែក្លែបក្នុងវែងជាងក្លែបក្រៅ។ ពូជនេះមានប្រភពពីប្រទេសវៀតណាមខាងត្បួងមានអាយុ១១០ថ្ងៃ។
ពូជ ធ្ងន់៖ មើមធំវែង ក្លែបនៃមើមរបស់វាធំស្មើគ្នា ប្រវែងស្មើរគ្នាទាំងក្លែបក្នុង និងក្រៅពូជនេះមិនអាចដាំដុះនៅក្នុងប្រទេសកម្ពុជាយើងបានទេ ព្រោះវាមានអាយុកាលដល់ទៅ ៥ទៅ៦ខែគេច្រើនដាំនៅប្រទេសចិនភាគខាងជើង។
របៀបធ្វើដីដាំខ្ទឹមស
គេភ្ជួរ និងរាស់ដីឲ្យបានជ្រៅ និងច្រើនលើក ហើយបំបែកដីឲ្យល្អិត ទើបគេឈូតលើករង មានន័យថារបៀបឈូតរងគឺលើកឲ្រខ្ពស់ កម្ពស់២០ទៅ២៥ ស.មទទឹងរងគឺ៨០ទៅ១០០ស.ម បណ្តោយរងប្រវែង១៥ម ជាមធ្យម។ ក្រោយពីលើករងហើយ គេត្រូវវាយបំបែកដីនោះឲ្យល្អិតហើយគេកៀរឲ្រស្មើរ ហាលដីឲ្យស្ងួតរយះពេល២ទៅ៣ថ្ងៃ ទើបគេយកមើមខ្ទឹមទៅដាំ៕
របៀបដាំដុះខ្ទឹមស
គេអាចដាំខ្ទឹមសនៅប្រទេសកម្ពុជាយើងបានតែមួយរដូវប៉ុណ្ណោះ គឺចាប់ពីខែវិច្ចិកា ហើយប្រមូលផលនៅខែកុម្ភៈ។
មុននឹង យមមើមខ្ទឹមទៅដាំលើថ្នាល គឺគេយកមើមខ្ទឹមទាំងនោះមកប្រឡះឲ្យបែកចេញពីគ្នាជាក្លែបៗ ឬជាកំពិសៗ បន្ទាប់មកទៀតគេកាត់ក្បាលមើមខ្ទឹមបន្ទិចៗ ហើយទៅត្រាំក្នុងសូលុយស្យុង នីត្រូសែន កម្រិត១ភាយរយ(១គ.ក្រ ជីអ៊ុយរ៉េ លាយទឹក ១០០លីត្រ)រយៈពេល៨ទៅ១០ម៉ោងក្រោយមកយកមើមខ្ទឹមទាំងនោះច្រកចូលក្នុងបាវ ឬការ៉ុងសើមហើយរក្សារទុកកន្លែងងងឹត រយៈពេល១២ម៉ោង ពេលនោះខ្ទឹមនឹងដុះចេញពន្លកស្លឹកត្រង់កន្លែងកាត់ និងផ្នែកខាងក្រោម គឺដុះចេញឬសមួយចំនួន។
ក្រោយពីធ្វើបែបនេះ រួចមក គេយកខ្ទឹមទៅដាំ តែមុននឹងដាំត្រូវស្រោចទឹកឲ្យជោគដីលើកថ្នាលបន្ទាប់មកគេចុចឲ្យ មានរន្ឋជម្រៅ២ស.ម ក្នុងចន្លោះ១៥ស.ម គុណ ២០ស.ម ជាចន្លោះជួរ និងគុម្ពបន្ទាប់មកទើបយកកំពិសខ្ទឹមនោះទៅដាក់ក្នុងរន្ឋឲ្យបាន លិចស្មើរដី ហើយព្រាចចំបើងលើដើមការពារស្ងួតមុខដើមខ្ទឹម ធ្វើឲ្យខ្ទឹមដុះលូតលាស់យឺត។ ដំណាំខ្ទឹមសគេពុំចាំបាច់បាចថ្នាំមុនពេញដាំឡើយ១ហ.ត គេត្រូវការពូជចំនួនពី ៣៥០ ទៅ ៤៥០គ.ក្រ៕
របៀបស្រោចទឹកសម្រាប់ដំណាំខ្ទឹមស
ក្រោយពីដាំហើយ ខ្ទឹមត្រូវការទឹកភ្លាម គឺគេស្រោចជាធម្មតា ២ថ្ងៃ២លើក សំណើមដីប្រមាណពី៧០ ទៅ៧៥ភាគរយ រហូតដល់ខ្ទឹមមានអាយុ៥០ទៅ៥៥ថ្ងៃ គេចាប់ផ្តើមបង្កើនការស្រោចទឹក គឺសំណើមដីពី៧៥ទៅ៨៥ភាគរយ ដើម្បីឲ្យមើមខ្ទឹមរើកកាន់តែធំ ហើយរហ័សទៀតផង។ ក្រៅពីនេះគេអាចបញ្ជូលទឹកក្រោយពីដាំបានរយៈពេល៥០ទៅ៥៥ថ្ងៃ គឺគេអាចបញ្ជូលទឹកឲ្យលិចមើមខ្ទឹម រួចបញ្ជេញទឹកនោះចោលភ្លាម វាខុសពីដំណាំ ដែលគេមិនស្រោចឲ្យជោគជាំពេកនោះទេ។
ដំណាំប្រភេទ នេះវាត្រូវការទឹកចាប់ពីពេលដុះលូតលាស់ រហូតដល់ពេលវាចាប់ផ្តើមទុំ គឺស្លឹកប្រែពណ៌ពីបៃតង ទៅល្បឺចំនួន ៧០ភាគរយ ទើបគេលែងស្រោចទឹក៕
ការប្រើប្រាស់ជី
ចំពោះដំណាំខ្ទឹមស វាត្រូវការជីពេញទំហឹង ក្នុងដំណាក់កាលលូតលាស់និងពង្រីងមើមនូវសារធាតុពិសេសដូចជា N. P. K និងMg ។
វិធីសាស្ដ្រនៃការដាក់ជី
ដាក់មុនពេលដាំ ប្រភេទជី ១៥.១៥.១៥ ចំនួន២០០គ.ក្រ /ហ.ត បំប៉នក្រោយដាំ ប្រភេទជីអ៊ុយរ៉េ ចំនួន៤០គ.ក្រ/ហ.ត ក្រោយដាំរយៈពេល១៥ថ្ងៃ ។ បំប៉នជី១៥.១៥.១៥ចំនួន២០០គ.ក្រ ដាក់តាមចន្លោះគុម្ពក្រោយដាំរយៈពេល៣៥ថ្ងៃ។ បំប៉នក្រោយដាំរយៈពេល ៥០ ថ្ងៃ គឺប្រភេទជីអ៊ុយរ៉េចំនួន ៦០ គ.ក្រ លាយជាមួយជី KCL ចំនួន១០០ គ.ក្រ បាចតាមចន្លោះគុម្ព ហើយស្រោចទឹកភ្លាម។ បំប៉នក្រោយពេលខ្ទឹមមានអាយុ ៧០ ថ្ងៃ គឺជីអ៊ុតរ៉េ ចំនួន៧៤ គ.ក្រ/ហ.ត លាយទឹកស្រោចហើយរួចយកទៅស្រោចតាមក្រោយដើម្បីលាង ។
ការជ្រំជ្រួយដីពូនគល់ និងកំចាត់ស្មៅ
ការជ្រំជ្រួយដីលើកទី១ ធ្វើឡើងក្រោយពីខ្ទឹមមានអាយុ២៥ ថ្ងៃ គឺគេចាប់ផ្ដើមដកស្មៅ និងជ្រំជ្រួយដីជាលើកដំបូង ត្រូវជ្រំបំបែកដីមុខលើដើម្បីឲ្យសំណើមដីមានលំនឹងល្អ ។ ក្រោយមកទៀតគេអាចដាក់ស្មៅពេលស្មៅដុះលូតលាស់ តែមិនជ្រំដីឡើយ ។ គេអាចជ្រំដីលើកទី២ នៅពេលខ្លឹមមានអាយុ៤៥ ទៅ ៥០ ថ្ងៃ ពេលនោះគេជ្រំដីមិនឲ្យជ្រៅឡើយគឺបំបែកដីមុនលើដើម្បីឲ្យទឹកជ្រាបបានល្អ រក្សាសំណើមឲ្យបានសមស្រប ក្រៅពីនោះ គេលែងជ្រំដីតែគេអាចដកស្មៅចេញ ១ឬ២ លើកថែមទៀតទៅតាមកំរិតស្មៅ។
អំពីជម្ងឺ និងសត្វល្អិត
១ អំពីជម្ងឺសំខាន់ៗ
ជម្ងឺរលួយទន់ក្លែប : ជម្ងឺប្រភេទនេះតែងតែកើតឡើងលើដំណាំខ្លឹមសនៅពេលខ្លឹមឡើង
មើមធ្វើឲ្យមើមជាំៗហើយរលួយប្រសិនបើក្លែបណាមួយកើតជម្ងឺនេះស្លឹកដែលទាក់ទងនឹងក្លែបនោះស្រពោនហើយងាប់។
ជម្ងឺស្ងួតស្លឹក : ជម្ងឺតែងធ្វើឲ្យស្លឹកខ្ទឹមមានចំណុចពណ៌សលើស្លឹកចំណុចៗហើយក្រោយ មកស្លឹកខ្ទឹមឡើងពណ៌លឿងបន្ទាប់មកស្ងួតហើយងាប់តែម្ដង។ បើមានជម្ងឺនេះគេប្រើសូលុយស្យុង Boricacid ២%២លីត្រ =២០០លីត្រ បាញ់លើផ្ទៃដី ១ហ.ត និងត្រូវបន្ថយការស្រោចទឹក។
២ អំពីសត្វល្អិត
កណ្ដៀរ : កាលណាដីមានគេព្រាចថ្នាំគ្រាប់មុនពេលដាំដូចជា Ekatin ឬ Furadan ១៥ទៅ១៨គ.ក្រ/ហ.ត។
ខ្មូត : ខ្មូតស៊ីមើមខ្ទឹមពេលទុកដាក់ គេអាចច្រើវិធានការការពារចំពោះការបំផ្លាញនេះបាន ដោយបង្ហុយផ្សែងពុល Posphine ។
សត្វល្អិតក្នុងដី : Nematode នៅពេលមានការបំផ្លាញពីសត្វល្អិតប្រភេទនេះគេត្រូវចាត់ វិធានការដូចជា យកមើមខ្ទឹមពូជត្រាំរយៈពេល៨ ទៅ ១០ ម៉ោងមុនយកទៅដាំ។
ការប្រមូលផល
គេអាចប្រមូលផលខ្ទឹមបាន ក្រោយពីដាំរយៈពេលពី ៩០ ទៅ ១២០ ថ្ងៃ ទៅតាមប្រភេទពូជ នៅពេលខ្ទឹមទុំចាប់ផ្ដើមប្រែពណ៌បៃតង ទៅលឿងប្រមាណ ៧០% ហើយចាប់ផ្ដើមទន់ដើម នៅត្រង់ចំណុចខាងលើមើម គេបញ្ឈប់ការស្រោចទឹក ក្រោយមករយៈពេល១០ទៅ១៥ ថ្ងៃ គេដក់ហាលរយៈពេល២ ទៅ៣ ថ្ងៃ ទៀតទើបគេទុកដាក់បានវិធីទុកដាក់គឺគេច្រើនយកស្លឹក ខ្ទឹមមកចង់ជាបាច់ជាប់គ្នា ហើយព្យួរទុកនៅកន្លែងស្ងួត គេទុកបានរយៈពេល១០ ទៅ ១២ ខែ ជាធម្មតាតែវាអាចបាត់បង់ទម្ងន់ចំនួន៣០%ក្នុងអំឡុងរយៈពេលទុកដាក់ ៕
![]() |
![]() |


ไม่มีความคิดเห็น:
แสดงความคิดเห็น