ដំណាំម្នាស់
តើដាំម្នាស់១ហិចតា ក្នុងមួយរដូវកាល ទទួលបានចំណូលសរុបប៉ុន្មាន? សូមអានដល់ចុងអត្ថបទ! ! !
បច្ចុប្បន្ន ខ្មែរយើង មានបច្ចេកទេស ដាំម្នាស់ តែក្នុងរយៈពេល ៦ខែ ទៅ ៧ខែប៉ុណ្ណោះ គឺអាចបញ្ជាអោយម្នាស់ចេញផ្លែបាន។
កសិករខ្មែរបច្ចុប្បន្ន ចេះបញ្ជា អោយម្នាស់ចេញផ្លែ បាន ដោយគ្រាន់តែលាយថ្មស្អុយ ជាមួយទឹក យកទៅស្រោចលើបណ្តូលដើមម្នាស់តែប៉ុណ្ណោះ។ ការយល់ថា ដាំម្នាស់ត្រូវប្រើរយៈពេល ២ឆ្នាំ នោះ ជារឿងអតីតកាលហើយ បច្ចុប្បន្ននេះ ប្រើរយៈពេលតែ ៩ទៅ ១០ខែ ប៉ុណ្ណោះ ផ្លែម្នាស់ទុំហើយ។
វិធីសាស្ត្រ ដាំដំណាំម្នាស់ តាមបទពិសោធន៍ អ្នកខេត្តបាត់ដំបង ភូមិកំណប់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងអ្នកនៅនៅអមសងខាងផ្លូវ ឃុំមង្គល ផ្លូវទៅកាន់ព្រែកជីក នៃស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ម្នាស់ អាចបណ្តុះដោយគ្រាប់ (គ្រាប់ម្នាស់ នៅនឹងភ្នែកម្នាស់) ដោយអាចបណ្តុះទៅជាកូនម្នាស់ រួចយកទៅដាំ ឬ អាចដាំដោយដើមម្នាស់ នៅចុងផ្លែម្នាស់ ឬកូនម្នាស់ ដែលកាច់ចេញ ពីខ្នែងនៃគុម្ពម្នាស់។
ដំបូងភ្ជួរដី រាស់ដីអោយម៉ត់ ហើយហាលដីអោយឆ្អិន និង ភ្ជួរដីអោយបានពី២ ទៅ ៣ដង ទើបធ្វើការដាំដុះ។
ដីដែលដាំម្នាស់ មិនត្រូវដាំលើដី ដែលលិចទឹកឡើយ។ ត្រូវដាំ នៅរដូវរងារ ល្អជាង នៅរដូវភ្លៀងធ្លាក់ខ្លាំង។
ជ្រើសរើសកូនម្នាស់ និង ប្រមូលកូនម្នាស់ ឬ ផ្សាំកូនម្នាស់ អោយបានគ្រប់គ្រាន់ មុននឹងដាំ។
បន្ទាប់ពី ភ្ជួររាស់ និងហាលដី ៣ដងរួចហើយ ទើបផ្គុំរងម្នាស់ ដែលមានលំពស់ ២ទៅ ៣តឹក ទំហំរង ៧តឹក ចន្លោះផ្លូវដើរ ៦តឹក ទៅ ៧តឹក។ ក្នុងមួយរង អាចដាំ ២ ជួរ ។ ចន្លោះជួរ ក្នុងរង ៤តឹក ទៅ ៥តឹក។ ចន្លោះកាំ ឬ ចន្លោះពី ដើមមួយទៅដើម មួយ ប្រវែងចន្លោះ ២តឹក ទៅ ៣តឹក។
មុននឹងដាំ ត្រូវបាចជី ឬ កប់ជីទ្រាប់បាត។ ជីទ្រាប់បាតនោះ ត្រូវជ្រើសរើស ប្រភេទជីធម្មជាតិ នោះជាការល្អ។ ឬ អាចប្រើជី NPK ក៏បានដែរ។
កសិករខ្មែរ តែងតែជួបឧបសគ្គធំ ក្នុងការដកស្មៅ ក្នុងរងម្នាស់ ព្រោះលូតដកស្មៅទៅក្នុងរង បណ្តាលអោយមុតដៃ។ ដូច្នេះហើយ ដើម្បីឈ្នះស្មៅ កសិករ ក៏មិនគួរប្រើថ្នាំបាញ់ស្មៅដែរ ព្រោះធ្វើអោយអន់ដើមម្នាស់ តែវិធីដែលល្អ គឺប្រើថង់ខ្មៅ គ្របរងម្នាស់ រួចចោះប្រហោងដាំតែម្តង គឺអាចការពារមិនអោយស្មៅដុះបាន។ ដូច្នេះកសិករ មិនរវល់ក្នុងការ កំចាត់ស្មៅនោះទេ។
បន្ទាប់ពីពូនរងម្នាស់រួចហើយ ត្រូវរាយទុយោតំណក់ទឹក តាមជួរម្នាស់ រួចទើបគ្រប់ថង់ខ្មៅ រួចទើបចោះប្រហោងដាំ។
ការដាំដុះ ស្រោចទឹក និង ដាក់ជី គឺបន្ទាប់ពីដាំ រហូតដល់ អាយុ៦ខែ ទៅ ៧ខែ នោះបើដើមម្នាស់ មានការលូតលាស់ល្អ គឺអាចបញ្ជាអោយចេញផ្លែបានហើយ។ ៣ខែ ក្រោយពីបញ្ញា ម្នាស់ចាស់ អាចកាត់ផលយកទៅលក់បានហើយ យ៉ាងយូរ ២ខែកន្លះ ប្រសិនបើ ម្នាស់នោះ ផ្លែថ្លោសធំល្អ។
ការដាក់ជី ក្នុងរយៈពេល ៦ខែ ទៅ ៧ខែ កសិករអាចដាក់ជី ពី ដង ទៅ ៣ដង ដើម្បីអោយដើមម្នាស់ ល្អ ដើម្បីទទួលបានទិន្នផលខ្ពស់។ ការដាក់ជីនោះ តិចឬ ច្រើន ទៅតាមប្រភេទដី ល្អ ឬ អន់ អាកាសធាតុក្តៅ ឬ ល្មម។ កសិករអាចដាក់ជីធម្មជាតិ លាយ NPK ឬ លាយជីអ៊ុយរ៉េ ដើម្បីអោយត្រជាក់ ឬប្រើជីធម្មជាតិទឹកបាញ់ប៉ូវ ឬសួររកទិញជីប៉ូវម្នាស់ យកទៅដាក់។
ការបញ្ជាអោយម្នាស់ចេញផ្លែ គេយកថ្មស្អុយ លាយទឹក ដោយប្រើ កំរិត ថ្មស្អុយ ១គីឡូក្រាម លាយទឹក ២០០លីត្រ បើប្រើកំរិតខ្លាំង ថ្មស្អុយ ១គីឡូក្រាម លាយទឹក ១០០លីត្រ រួចយកទឹកនោះ ទៅចាក់ដាក់លើបណ្តូលម្នាស់ គ្រប់ដើម ដែលចង់បញ្ជាអោយចេញផ្លែនោះ។
បំរាមៈ ហាមលាយទឹក ជាមួយថ្មស្អុយ ដោយឃ្លុំបេបិតជិត រួចយកភ្លើងដុត ព្រោះធ្វើអោយផ្ទះ គ្រោះថ្នាក់ដល់ជីវិតបាន។
ករណីនៅរដូវភ្លៀងធ្លាក់ខ្លាំង បើទឹកភ្លៀងចូលបណ្តូល គឺងាយបណ្តាលអោយដើមម្នាស់ រលួយ ។
ការបញ្ជាម្នាស់ កសិករត្រូវបញ្ជាចំនួនដើម តាមតម្រូវការទីផ្សារ បរិមាណដែលអាចលក់អស់ មិនសល់ មិនជុញលើសតម្រូវការ គឺចែក បរិមាណជួរម្នាស់ ដែលត្រូវបញ្ជាអោយចេញផ្លែ អោយត្រឹមត្រូវតាមពេលវេលា និង តម្រូវការទីផ្សារ។
ករណីនៅរដូវភ្លៀងធ្លាក់ខ្លាំង បើទឹកភ្លៀងចូលបណ្តូល គឺងាយបណ្តាលអោយដើមម្នាស់ រលួយ ។
ការបញ្ជាម្នាស់ កសិករត្រូវបញ្ជាចំនួនដើម តាមតម្រូវការទីផ្សារ បរិមាណដែលអាចលក់អស់ មិនសល់ មិនជុញលើសតម្រូវការ គឺចែក បរិមាណជួរម្នាស់ ដែលត្រូវបញ្ជាអោយចេញផ្លែ អោយត្រឹមត្រូវតាមពេលវេលា និង តម្រូវការទីផ្សារ។
កសិករអាចដាំម្នាស់ពី ៦០០០០គុម្ព ទៅ ៧០០០០គុម្ព ក្នុងដី ១ហិចតា។ ក្នុងដីមួយរ៉ៃ (៤០ម៉ែត្រ ៤ជ្រុង អាចដាំបាន ១៣០០០កូន)។
ម្នាស់មួយផ្លែ មានតម្លៃបោះដុំ ម្នាស់ធំៗល្អ តម្លៃ ១០០០រៀល ម្នាស់តូចល្មម មួយផ្លែ ៧០០រៀល ម្នាស់តូចបន្ទាប់ ៥០០រៀល និង ចុងក្រោយ តូចបំផុត ៣០០រៀល ក្នុងមួយផ្លែ។
កសិករ អាចទទួលចំណូលសរុប ចាប់ពី ៧០០០ដុល្លារ ទៅ ១៤០០០ដុល្លារ ក្នុងមួយហិចតា ក្នុងមួយរដូវកាល ចាប់ពី ៩ខែ ទៅ ១០ខែ។
ប្រភពដើម៖
《 កសិកម្ម កសិឧស្សាហកម្ម និង សិប្បកម្ម 》
ម្នាស់មួយផ្លែ មានតម្លៃបោះដុំ ម្នាស់ធំៗល្អ តម្លៃ ១០០០រៀល ម្នាស់តូចល្មម មួយផ្លែ ៧០០រៀល ម្នាស់តូចបន្ទាប់ ៥០០រៀល និង ចុងក្រោយ តូចបំផុត ៣០០រៀល ក្នុងមួយផ្លែ។
កសិករ អាចទទួលចំណូលសរុប ចាប់ពី ៧០០០ដុល្លារ ទៅ ១៤០០០ដុល្លារ ក្នុងមួយហិចតា ក្នុងមួយរដូវកាល ចាប់ពី ៩ខែ ទៅ ១០ខែ។
ប្រភពដើម៖
《 កសិកម្ម កសិឧស្សាហកម្ម និង សិប្បកម្ម 》






ไม่มีความคิดเห็น:
แสดงความคิดเห็น