ជំងឺរលួយគល់

ជំងឺរលួយគល់

២.ជំងឺ​រលួយ​គល់ (Erwinia chrysanthemi)
(រូបទី​៦៦) សញ្ញាណ​ជំងឺ​នេះ​ដែល​លេច​ចេញ​ជា​ដំបូង គឺ​ស្លឹក​ស្រូវ​ប្រែ​ពណ៌​លឿង រីឯ​ដើម​ស្រូវ​រលួយ​ពណ៌​ត្នោត‑ខ្មៅ ។ ដំណាក់កាល​ដំបូង​នៃ​ជំងឺ​នេះ​ ចាប់​ផ្ដើម​ចេញ​លើ​ដើម​បែក​ខ្ចីៗ ។ នៅ​ពេល​ដែល​ដដវា​ចាប់​ផ្ដើម​បំផ្លាញ​ស្រទប​ស្លឹក​ក៏​ចាប់​ផ្ដើម​រលួយ ហើយ​ក៏​ប្រែ​ទៅ​ជា​ពណ៌​ត្នោត ។ សញ្ញាណ​នៃ​ការ​ខូចខាត​នេះ​រាលដាល​យ៉ាង​លឿន​ឆ្ពោះ​ទៅ​រក​ថ្នាំង ហើយ​បន្ត​រហូត​ទៅ​ដល់​ចុង​ដើម​ស្រូវ​ទៀត ។ ដើម​ស្រូវ​ឡើង​ទន់​ហើយ​រលួយ និង​មាន​ក្លិន​ស្អុយ​ថែម​ទៀត ។
ឈាន​ទៅ​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ ដើម​បែក​ជាច្រើន​រលួយ ហើយ​ដើម​ស្រូវ​ទាំង​មូល​ដួល​តែ​ម្ដង ហើយ​អាច​ចាប់​ដក​វា​ចេញ​បាន​ដោយ​ស្រួល​ដែរ ។ ជា​ធម្មតា គេ​សង្កេត​ឃើញ​ជំងឺ​រលួយ​គល់​នេះ​បង្ក​ឡើង​ចាប់​ពី​ពេល​ស្រូវ​បែក​គុម្ព​អតិបរិមា​រហូត​ដល់​វគ្គ​បង្កបង្កើន​ផល ប៉ុន្តែ​វា​អាច​បំផ្លាញ​ស្រូវ​នៅ​ដំណាក់កាល​លូតលាស់ ប្រសិន​ណា​បើ​ស្រែ​ត្រូវ​លិច​ទឹក ។
ជម្ងឺ​រលួយ​គល់ (Erwinia chrysanthemi)

ไม่มีความคิดเห็น:

แสดงความคิดเห็น