របៀបនៃការតាក់តែងមែកឈើហូបផ្លែប្រើបាន លើដំណាំច្រើនប្រភេទដូចជា ស្វាយ មៀន ក្រូច ក្រូចឆ្មារ ស្វាយច័ន្ទី

របៀបនៃការតាក់តែងមែកឈើហូបផ្លែប្រើបាន
លើដំណាំច្រើនប្រភេទដូចជា ស្វាយ មៀន ក្រូច
ក្រូចឆ្មារ ស្វាយច័ន្ទី....។
...ការតាក់មែកឈើហូបផ្លែគួត្រៀមមុនពេលឈើហូបផ្លែចាប់ផ្ដើមចេញផ្កា យ៉ាងហោចណាស់1-2
ខែដើម្បីទុកអោយដើមរបស់វាលូតលាស់ល្អទាន់នារដូវចេញផ្កា ឬ ប្រើសំរាប់បញ្ជាអោយវាចេញផ្កាខុសរដូវក៏បាន អ្វីដែលកសិករគួត្រៀមនោះគឺ
១.ឧបករណ៍ សំរាប់កាត់តាក់តែងមែកដែលត្រូវប្រើ
ឧបករណ៍ដែលមុតហើយកាត់មិនអោយមែកបែកប្រេះ...
២..ថ្នាំបាញ់ការពាររោគនិង អ័រម៉ូន សំរាប់បំប៉ន ជីជំនួយខាងក្រោម ថ្នាំការពារសត្វល្អិតពេលត្រួយលាស់មក ....
៣..ធ្វើការជំរះស្មៅអោយស្អាតដោយប្រើម៉ាស៊ីនកាត់ស្មៅ..បើអាចយើងមិនគួប្រថ្នាំកំចាត់ស្មៅក្នុងការកំចាត់ស្មៅនោះទេ...
............,
នៅក្នុងរូបភាពវាមានវិធីតាក់តែងមែក២របៀបគឺ
បែប៤ជ្រុង និង បែបខ្ទះ ....
...បែប៤ជ្រុងគឺគេកាត់លក្ខណះជាបករអប់ដោយកាត់ដំរឹមអោយស្មើទាំង៤ជ្រុងនៃដើមឈើរួចហើយគេកាត់ជំរះមែកតូចធំនៅចំកណ្ដាលចេញអោយស្រលះដើម្បីអោយពន្លឺថ្ងៃជះចូលល្អ....
....បែប ខ្ទះ គេកាត់លក្ខណះដូចជាខ្ទះដោយកាត់ចំណែកខាងក្រោមអោយមូលរៀចរួចហើយកាត់ត្រង់កណ្ដាលដើមអោយស្រលះនិងធ្វើការកាត់មែកតូចធំខ្លះចោលដើម្បីទុកអោយថ្មីលាស់មកជំនួស និង ទុកអាយមានពន្លឺជះចូលល្អ
....ការបង្កើតត្រួយថ្មីបានកាន់តែច្រើនគឺកាន់តែល្អក៏ប៉ុន្តែកសិករគួត្រួតពិនិត្យមើលនិងទុកចំពោះតែណាដែលរឹងមាំតែប៉ុន្នុះពោលគឺក្នុង១មែកលាស់ត្រួយថ្មីគួទុកតែ3-4 ត្រួយប៉ុន្នុះសំរាប់ទុកយកផល
....ការកាត់មែក
នៅពេលដែលកសិករធ្វើកាត់មែកយើងត្រូវកាត់យ៉ាងណាហាមមិនអោយមែកប្រេះបែកឬរហែកជាដាច់ខាតពីព្រោះវាមានការប៉ះពាល់ដល់ការចេញត្រួយថ្នីរបស់រុក្ខជាតិ.......
...ការប្រើកាំបិតកាប់មែកយើងត្រូវប្រើកាំបិតដែលមុតវិធីកាប់គឺយើងជាលក្ខណះបញ្ឆិត ៤៥ អង្សារ
កាប់តែម្ដងអោយដាច់ ឬ កាប់ពីផ្នែកខាងក្រោមជាមុនសិន (ផ្នែកក្រោមមែក១កាំបិត)
...ការកាត់ដោយរណាឬម៉ាស៊ីនយើងត្រូវកាត់ពីផ្នែកខាងក្រោមមែករួចហើយកាត់ពីខាងលើមែក
(សង្កេតការកាត់ពីខាងលើមែកយើងត្រូវកាត់អោយហួសពីស្នាមកាត់ខាងក្រោមប្រហែល៥ហ៊ុន)..រួចហើយចាំធ្វើការកាត់ដំរឹមតាមក្រោយ...វិធីនេះប្រើសំរាប់មែកដែលធំៗ....
......សូមបន្ថែមបន្តិច មុនធ្វើការតាក់មែកកសិករគួដាក់ជីស្រោចទឹកបំប៉នដើមទុកយ៉ាងតិច២អាទិត្រដើម្បីអោយដើមវារឹងមាំ ...
....បញ្ជាក់ប្អូនមិនមែនជាអ្នកជំនាញទេសូមធ្វើការសាកល្បងពីតិចៗសិន អគុណសំរាប់ការរាប់អាន
....ពីក្មេងឃ្វាលគោ...វិទ្ធី
https://scontent.fbkk7-1.fna.fbcdn.net/v/t1.0-9/https://scontent.fbkk7-1.fna.fbcdn.net/v/t1.0-9/https://scontent.fbkk7-1.fna.fbcdn.net/v/t1.0-9/

ไม่มีความคิดเห็น:

แสดงความคิดเห็น